

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១១ ព្រឹក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសបានរៀបចំកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើក ទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលមានការចូលរួមពីសំណាក់មន្ត្រីស្ថានទូត បងប្អូនប្រជាពលរដ្ឋ និងសិស្ស-និស្សិតខ្មែរ ចំនួន ៥០ នាក់។ កម្មវិធីខាងលើបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្នុងលក្ខណៈមហាគ្រួសារខ្មែរ។