[English Below]
សូមសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះទស្សនកិច្ចដ៏ជោគជ័យនិងផ្លែផ្ការបស់លោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិករបស់ក្រសួងការបរទេសអង់គ្លេស ទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសពិសាអាហារថ្ងៃត្រង់ការងារដែលរៀបចំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ជូនជាកិត្តិយសដល់លោកជំទាវ Catherine West ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងកម្ពុជា និងអង់គ្លេស ហើយបានពិភាក្សាគ្នាអំពីវិធីសាស្ត្រដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបតិ្តការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ទៅវិញទៅមកផងដែរ។
ជាផ្នែកមួយនៃទស្សនកិច្ចនេះ លោកជំទាវ West បានអញ្ជើញទៅទស្សនានៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានរចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners និងបានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយថ្នាក់ដឹកនាំកម្ពុជា។ ជាលទ្ធផលសំខាន់នៃដំណើរទស្សនកិច្ចនេះគឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដែលសំដៅគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាសម្រាប់ឆ្នាំខាងមុខ។
លោកជំទាវ Catherine West ក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ De Montfort កម្ពុជា ដោយបានចូលរួមវគ្គស្តីពីកំណើនបៃតង និងវិបុលភាពរួមគ្នាក្នុងអាស៊ាន ព្រមទាំងបានជួបជាមួយសមាជិកនៃសភាពាណិជ្ជកម្មអង់គ្លេសប្រចាំកម្ពុជា ដើម្បីរួមចំណែកដល់ការជំរុញការកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
======
Our heartfelt congratulations on the successful and fruitful visit of Her Excellency Catherine West MP, Minister for the Indo-Pacific at the United Kingdom’s Foreign, Commonwealth and Development Office, to the Kingdom of Cambodia on 21–22 April 2025!
During a working lunch hosted by His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation in honor of Minister Catherine West, Both sides expressed satisfaction with the substantive and growing relationship between Cambodia and the United Kingdom. They discussed ways to further enhance bilateral cooperation in the fields of trade, investment, tourism, education, development and demining, and also exchanged views on regional and international issues of mutual interest.
As part of her itinerary, Minister West visited the Techo International Airport, designed by the British firm Foster + Partners, and held high-level meetings with Cambodian leaders. A key outcome of the visit was the signing of a Memorandum of Understanding (MoU) on Strategic Infrastructure Development, aimed at supporting Cambodia’s sustainable development in the years ahead.
Minister West also visited De Montfort University Cambodia, where she participated in a session focused on green growth and shared prosperity in ASEAN. She further engaged with members of BritCham Cambodia, contributing to the promotion of deeper economic cooperation between the two countries.